ខ្ញុំនឹងបំពាក់មេដាយមាសជូនក្រុមជួយសង្រ្គាះដើម្បីឆ្លើយតបនិងការខិតខំរបស់បងប្អូនទាំងអស់រាប់ទាំងផ្នែកឯកជនផងដែរ
 ខ្ញុំសូមអរគុណចំពោះសប្បុសជនទាំងអស់ដែលបានជួយជាថវិកាសម្រាប់ជន រងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួស ដោយមិនគិតពីនិន្នាការនយោបាយ
ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេច ចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធាន ទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ
ខ្ញុំសុំអំពាវនាវចំពោះសប្បុរសជនមេត្តា ជួយជាថវិកាដល់គ្រួសារនៃអ្នកបាត់បង់ ជិវិតនិងអ្នករបួសក្នុងហេតុការណ៍នេះ
ក្នុងនាម រាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញ ថវិកាជាតិជួយដល់ក្រុមគ្រួសារ អ្នកស្លាប់ក្នុងមួយនាក់៤០លាន រៀល(សែសឹបលានរៀល)
ចៅស្រីខ្ញុំនឹកជីតាពេកខំជិះ យន្តហោះមករង់ចាំជីតានៅប្រទេសហុងគ្រី

អាស្រ័យដោយក្តីអាណិតស្រឡាញ់ ចំពោះជនរងគ្រោះ សប្បុរសជននៅបន្ត ជួយឧបត្ថមដែលធ្វើចំនួនទឹកប្រាក់កើន ឡើងពី2,198,400$ដល់2,368,400$។ ដោយដក៣០មុឺនដុល្លាចែកជូនអ្នកត្រូវ របួសថវិការនៅសល់សម្រាប់ចែកជូន ក្រុមគ្រួសារអ្នកស្លាប់កើនពីចំនួន 1,898,400$ដល់2,068,400$

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងហេតុការណ៍បាក់អាគារកំពស់៧ជាន់នៅខេត្ត ព្រះសីហនុដែលធ្វើអោយប្រជាជនជាទី ស្រឡាញ់របស់យើងស្លាប់២៨នាក់របួស ២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែជាទីគោរពសក្ការៈនិងជំនួយឧបត្ថម្ភរបស់ ព្រឹទ្ធសភា

នៅថ្ងៃទី ២៤ ខែ មិថុនា ដដែលនេះ បន្ទាប់ពីបានជួបកូនក្មួយ២នាក់ដែលនៅមានជីវិតរស់នៅឡើយ ក្រោយពីគាស់គំនរផ្ទាំងបេតុងយកចេញមកបានដោយជោគជ័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញបន្តដំណើរចុះទៅជួបកូនក្មួយដែលបានសង្រ្គោះជីវិតពីគំនរដែកនិងផ្ទាំងបេតុង

នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានអាម្មណ៍ក្តុកក្តួលក្រៃលែងចំពោះឧប្បទ្ទេវហេតុនៃការបាក់រលំអគារកំពស់៧ជាន់ដែលកំពុងសាងសង់ នៅខេត្តព្រះសីហនុ ដែលបានបណ្តាលអោយកម្មករខ្មែររបួស និងស្លាប់ ដែលមកទល់ថ្ងៃទី២៤ ឧសភានេះ គឺអ្នកស្លាប់មានចំនួន ២៨ នាក់

ក្នុងពេលបំពេញការងារនៅខេត្តព្រះ សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រះសីហនុបានទទួលស្គាល់កំហុសលើ ការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាលអោយមានរឿងឈឺចាប់ កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បី លាលែងចេញពីអភិបាលខេត្តព្រះសីហនុ។