នៅថ្ងៃទី ១៤ ខែ វិច្ឆិកា ២០១៩ ក្នុងពេលដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកសម្ពោធរោងចក្រផលិតស៊ីម៉ង់តិ៍ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅខេត្តកំពត សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់ព្រះថេរានុថេរៈ និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់

ដែលបានចូលរួមទប់ស្កាត់គម្រោងរដ្ឋប្រហារមិនបានសម្រេចដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ថ្មីៗនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ និងកូនក្មួយយុវជន ដែលបានចូលរួមទទួលទានអំបុកក្រោមបាវចនា អំបុកខ្មែរថែរជាតិ សាសនា និងព្រះមហាក្សត្រ កាលពីថ្ងៃទី ៩ វិច្ឆិកា ក្នុងកំឡុងពេលបុណ្យឯករាជ្យជាតិកន្លងមកនេះ។ ច្បាស់ណាស់ តម្លៃសន្តិភាព និងសន្តិសុខ មានតម្លៃខ្លាំងបំផុតសម្រាប់ប្រទេសជាតិយើង ទោះបីដោយតម្លៃណាក៏ដោយ គឺយើងត្រូវថែរក្សា និងទប់ស្កាត់អោយខានតែបាន៕