ពេលនេះ បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានឃើញ និងយល់កាន់តែច្បាស់អំពីទឹកចិត្តគោរពស្រឡាញ់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីមកលើប្រជាពលរដ្ឋ ទោះបីមាននិន្នាការនយោបាយខុសគ្នាក្តី ឬក៏ត្រូវចាញ់ឧបាយកលរបស់មេក្លោងរដ្ឋប្រហារអោយរត់ចូលព្រៃ ឬនិរទេសទៅក្រៅប្រទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាមិនបានសម្រេច

កាលពីថ្ងៃទី ៩ វិច្ឆិកា ២០១៩ គឺសម្តេចតេជោ មិនប្រកាន់ទោសពៃរ៍អ្វីឡើយ ព្រោះបងប្អូនចាញ់បោកគេពិតប្រាកដមែន។ ការពិត នៅពេលដែលគេត្រូវការប្រើបងប្អូនរុញអោយធ្វើអំពើខុសច្បាប់អ្វីមិនបានសម្រេចហើយ គឺគេទុកបងប្អូនចោលអោយប្រឈមនឹងទុក្ខទោសតែម្នាក់ឯង រីឯមេក្លោងរដ្ឋប្រហារក៏ចេញទៅក្រៅប្រទេសវិញដោយសុខស្រួល។ បងប្អូនត្រូវរងទុក្ខតែម្នាក់ឯងយ៉ាងឈឺចាប់បំផុត។ បើគ្មាន សម្តេចតេជោ ហ៊ុន សែន ទេ មិនដឹងថា តើបងប្អូនត្រូវប្រឈមនឹងទុក្ខទោសឬភ័យខ្លាចរហូតដល់ពេលណា? ហើយបងប្អូនមួយចំនួនទៀត តើត្រូវនៅក្នុងមន្ទីរឃុំឃាំងដល់ឆ្នាំណា? ចុះប្រពន្ធកូន ឪពុកម្តាយ ចំការស្រែ តើមានអ្នកណាជាអ្នកមើលថែ? នេះហើយជាទឹកចិត្ត សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមិនចង់ឃើញសង្រ្គាម និងដំណក់ឈាមប្រជាពលរដ្ឋស្រក់តទៅទៀតឡើយ។ សម្តេចតេជោ ហ៊ុន សែន អាណិតស្រឡាញ់បងប្អូនដែលចាញ់បោកគេ សម្តេចតេជោលោកបានលើកលែងទោសអោយបងប្អូនដើម្បីបានវិលត្រឡប់មករស់នៅជួបជុំក្រុមគ្រួសារវិញ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជា និងបញ្ជាក់ប្រាប់ទៅអាជ្ញាធរ និងសមត្ថកិច្ចនគរបាល អាវុធហត្ថទាំងអស់ ត្រូវចេះស្រឡាញ់រាប់អានគ្នាជាអ្នកជិតខាងល្អ និងជាមិត្តល្អរស់នៅសុខសប្បាយជាមួយគ្នាកុំអោយមានការភ័យខ្លាចអោយសោះ៕