សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម
ការគោរពស្រឡាញ់ និងរាប់អាន រវាងខ្ញុំនឹងបងប្អូនខ្មែរ-ឥស្លាម
ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង ភរិយា ខ្ញុំសូមអបអរសាទរ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាទ្វេភាគីជាមួយប្រធានាធិបតីចិន

នៅក្នុងពិធីសម្ពោធ សាកលវិទ្យាល័យសម្តេចហេងសំរិនត្បូងឃ្មុំកាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អំពីការប្រើប្រាស់ប្រព័ន្ឋបណ្តាញសង្គមហ្វេសប៊ុគ (Facebook) ដែលកំពុងពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។

នៅព្រឹកថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការ សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ (The University of Heng Samrin Tbongkhmum) ដែលមានទីតាំងនៅ ភូមិ និគមលើ ឃុំ ស្រឡប់ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានកំពស់៣ជាន់ និង ៤៣ បន្ទប់ ដែលនៅក្នុងពិធីនេះគឺមានប្រជាពលរដ្ឋចូលរួមជាងមួយម៉ឺននាក់។

នៅថ្ងៃព្រឹកស្អែក ថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ២០១៦ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីដាក់អោយដំណើរការជាផ្លូវការសាកលវិទ្យាល័យ ហេង សំរិន ត្បូវឃ្មុំ ដែលស្ថិតនៅខេត្តត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅ ភូមិ និគមលើ (តំបន់ចម្ការម៉ៃសាក់) ឃុំ ស្រឡប់ ស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។

ចូលឆ្នាំចិនឆ្នាំនេះគាប់ជួនធាតុអាកាសត្រជាក់ ប្រជាជនបានធ្វើដំណើរកំសាន្តនៅតាមទីកន្លែងនានាតាមបំណងរបស់ខ្លួនអាស្រ័យដោយប្រទេសមានសន្តិភាព មានហេដ្ឋារចនាសម្ពន្ធ័ស្ពាន ថ្នល់ មានមធ្យោបាយធ្វើដំណើរងាយស្រួល។ល។

រាជរដ្ឋាភិបាលកម្ពុជា បន្តកសាងនូវហេដ្ឋារចនាសម្ព័ន គមនាគមន៍ជាបន្តបន្ទាប់ទៀតដើម្បីបង្កលក្ខណះងាយស្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ជាក់ស្តែងនៅកំណាត់ផ្លូវជាតិលេខ១ ដែលនៅសល់ ប្រវែង០៤គីឡូម៉ែត្រទៀត គិតចាប់ពីគល់ស្ពានមុនីវង្ស ដល់លម្តុំវត្តក្តីតាកុយ ក្នុងខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែស្ថាបនាយ៉ាងមមាញឹក។